• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ខែ មុន – 10/08/2026
ទំព័រដើម, ព័ត៌មានជាតិ, ព្រឹត្តការណ៍សង្គម

ឯកឧត្តម ញែ៉ម សំអឿន អភិបាលខេត្តរតនគិរី អញ្ជើញបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ

610 អ្នកទស្សនា

(ខេត្តរតនគិរី)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ញែ៉ម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលក្រុងបានលុង និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន បានអញ្ជើញចូលរួមក្នុងពិធីបើកកញ្ចប់វិញ្ញាសា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០-១១ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ ក្រុងបានលុង។

     លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តរតនគិរី បានអោយដឹងថាដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ខេត្តរតនគិរី សម័យប្រឡង២០២៦នេះ មានបេក្ខជនសរុបចំនួន ១៩៧៧នាក់ ស្រី ១០៨៦នាក់ (ក្នុងនោះជនជាតិដើមភាគតិច ស្មើ ៤៤.៩៩ភាគរយ ស្រី៤៤.០១ភាគរយ រួមមានគ្រឹង ២២៥នាក់ ស្រី១២៩នាក់ ទំពួន ៣២៩នាក់ ស្រី ១៧៤នាក់ ព្រៅ ៧២នាក់ ស្រី៤០នាក់ ចារ៉ាយ ១៨១នាក់ ស្រី ១០៣នាក់ កាចក់ ៣៤នាក់ ស្រី១១នាក់ កាវ៉ែត ៤១នាក់ ស្រី ១៥នាក់ ព្នង២នាក់ ស្រី ១នាក់ ជនជាតិលុន ៦នាក់ ស្រី ៥នាក់ សរុបចំនួន ៨៩០នាក់ ស្រី ៤៧៨នាក់។ ចែកចេញចំនួន ៣មណ្ឌលប្រឡង សរុប៨០បន្ទប់ ក្នុងនោះ មណ្ឌលវិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ ៤០បន្ទប់។ ប៉េក្ខជន មកពីវិទ្យាល័យចំនួន១៦ ក្នុងនោះវិទ្យាល័យរដ្ឋចំនួន១២ និងវិទ្យាល័យឯកជន៤។

     មណ្ឌលវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី មាន ២៨បនទប់ បេក្ខជនសរុប ៦៩០នាក់ ស្រី ៤៤៧នាក់ មកពីវិទ្យាល័យចំនួន ១៩ ក្នុងនោះវិទ្យាល័យរដ្ឋចំនួន១២ វិទ្យាល័យឯកជនចំនួន៤ និងបេក្ខជនថ្នាក់បំពេញវជ្ជា បេក្ខជនស្វៃរិនចំណេះទូទៅ និងបេក្ខជនស្វៃរិនបំពេញវិជ្ជា។

     មណ្ឌលអនុវិទ្យាល័យ ប៊ូ ថង ទេសអន្លុង មាន១២បន្ទប់ មានបេក្ខជនសរុប ២៨៧នាក់ ស្រី ១៤៩នាក់ មកពីវិទ្យាល័យចំនួន១១ ក្នុងនោះ វិទ្យាល័យឯកជនចំនួន៣ និងវិទ្យាល័យរដ្ឋចំនួន៨។

     ក្នុងការអញ្ជើញបើកវិញ្ញាសាប្រឡងនោះ ឯកឧត្តម ញ៉ែម សំអឿន បានលើកទឹកចិត្តដល់ក្មួយៗ ដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់លទ្ធភាព និងចូលរួមថែទាំសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ និងជូនពរប្រឡងជាប់និទ្ទេសល្អៗទាំងអស់គ្នា។ ឯកឧត្តម បានបន្ថែមថា ការប្រឡងឆ្នាំនេះគឺក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការរឹតបន្តឹងដល់បេក្ខជន បេក្ខនារី ដើម្បីធ្វើយ៉ាងណាឱ្យវិស័យអប់រំនៅកម្ពុជា មានគុណភាព មានន័យថា អ្នកចេះ គឺជាប់។

     សូមបញ្ជាក់ថា ជាពិសេសមានគ្រូអនុរក្ស ចាំឆែកឆេរលើដងខ្លួនបេក្ខជនប្រឡង មុននឹងអោយចូលក្នុងបន្ទប់ប្រឡង សំដៅធានាថាបេក្ខជន បេក្ខនារីទាំងអស់ មិនមានឱកាសបានយកសំណៅឯកសារ ព្រីយ៉ុង ឬម៉ាស៊ីនគិតលេខ ទូរស័ព្ទ ចូលក្នុងបន្ទប់ប្រឡងបានដាច់ខាត។ដោយឡែកនៅក្រៅបរិវេណមណ្ឌលប្រឡងគេឃើញមានក្រុមស.ស.យ.ក ខេត្ត បានជួយរៀបចំកន្លែងផ្ញើរម៉ូតូដោយមិនគិតថ្លៃ និងមានកងកម្លាំងនគរបាល អាវុធហត្ថ សម្រួលចរាចរណ៍ ការពារសន្តិសុខ យ៉ាងម៉ឺងម៉ាត់ និងក្រុមគ្រូពេទ្យ ក៏មានវត្តមាន នៅមណ្ឌលប្រឡងទាំងបីនោះថែមទៀតផង៕ ដោយ ភួង ផុន



Previous

ចែករំលែកទៅកាន់ :

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ, ព្រឹត្តការណ៍សង្គម
    ឯកឧត្តម ញែ៉ម សំអឿន អភិបាលខេត្តរតនគិរី អញ្ជើញបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ
    611 អ្នកទស្សនា
    1 ខែ មុន – 10/08/2026
  • ទំព័រដើម
    ចាប់ជនល្មើស៤នាក់ ដែលសម្លាប់ជនរងគ្រោះ២នាក់ ភេទទី៣ តៃកុងឡានតាក់សុី កប់ដីនៅខណ្ឌច្បារអំពៅ ជាករណីចាប់ជំរិតទារប្រាក់
    4315 អ្នកទស្សនា
    3 ខែ មុន – 11/06/2026
  • ទំព័រដើម, ព័ត៌មានជាតិ
    មន្ទីរព័ត៌មានខេត្ត នឹងដាក់ឲ្យពិគ្រោះថ្លៃ ដើម្បីផ្គត់ផ្គង់នូវ សម្ភារៈសម្រាប់ឆ្នាំ២០២៦
    41384 អ្នកទស្សនា
    7 ខែ មុន – 02/03/2026

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    581416 អ្នកទស្សនា
    1 ឆ្នាំ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    368971 អ្នកទស្សនា
    1 ឆ្នាំ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    422011 អ្នកទស្សនា
    1 ឆ្នាំ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    451896 អ្នកទស្សនា
    1 ឆ្នាំ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    173430 អ្នកទស្សនា 11 ខែ មុន – 08/11/2025
  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    310247 អ្នកទស្សនា 1 ឆ្នាំ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    581417 អ្នកទស្សនា 1 ឆ្នាំ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    354897 អ្នកទស្សនា 1 ឆ្នាំ មុន – 24/05/2025
  • Untitled post 4633
    355714 អ្នកទស្សនា 1 ឆ្នាំ មុន – 21/05/2025
  • Untitled post 5034
    272935 អ្នកទស្សនា 1 ឆ្នាំ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    513747 អ្នកទស្សនា 2 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (434)
  • បទយកការណ៍ (1)
  • ផ្សេងៗ (17)
  • ព័ត៌មានជាតិ (352)
  • ព័ត៌មានអន្តរជាតិ (18)
  • ព្រឹត្តការណ៍សង្គម (182)
  • រឿងស៊ើបអង្កេត (19)
  • សេដ្ឋកិច្ច (11)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top