• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
2 ថ្ងៃ មុន – 11/06/2026
ទំព័រដើម

ចាប់ជនល្មើស៤នាក់ ដែលសម្លាប់ជនរងគ្រោះ២នាក់ ភេទទី៣ តៃកុងឡានតាក់សុី កប់ដីនៅខណ្ឌច្បារអំពៅ ជាករណីចាប់ជំរិតទារប្រាក់

151 អ្នកទស្សនា

(ភ្នំពេញ)៖ ជនល្មើស៤នាក់ មានជនជាតិចិន២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងអំពើឃាតកម្មគិតទុកជាមុន កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។

ក្រុមជនល្មើសបានប្រព្រឹត្តបទល្មើស នៅចំណុចផ្ទះសំណាក់១៦៨D ផ្លូវបេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២៣៖៣០នាទី។

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលការងារព្រហ្មទណ្ឌ។

យោងតាមរបាយការណ៍របស់នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ តាំង ស៊ីម៉េង ភេទប្រុស (ភេទទី៣) អាយុ៣៥ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅ ភូមិ៦ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា
*ទី២៖ ឈ្មោះ អែម គីមស្រ៊ុន ភេទប្រុស (ភេទទី៣) អាយុ៣៨ឆ្នាំ មុខរបរ បើកបររថយន្តតាក់ស៊ី ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដោយឡែកជនល្មើសចំនួន៤នាក់ រួមមាន៖

*ទី១៖ ឈ្មោះ សុខា ដានី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ
*ទី២៖ ឈ្មោះ យុន គឹមហ៊ន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ
*ទី៣៖ ឈ្មោះ WONG YENLONG ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន
*ទី៤៖ ឈ្មោះ YU WEIMING ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន។

ក្រោយការឃាត់ខ្លួន, ជនល្មើសទាំង៤នាក់ បានឆ្លើយសារភាពថា ពួកខ្លួនបានចាប់ជនរងគ្រោះទាំងពីរខាងលើ មកប្រគល់ឲ្យជនជាតិភូមា ៤នាក់ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ កម្លាំងនគរបាល បានរកឃើញសាកសពជនរងគ្រោះទាំង២នាក់ កប់ក្នុងរណ្តៅលូ មានចាក់បេតុងពីលើ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាក់ខែង សង្កាត់ព្រែលៀប ខណ្ឌជ្រោយចង្វារ។

បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កំពុងស្រាវជ្រាវ រកបក្ខពួកសេសសល់ និងកសាងសំណុំរឿងតាមនិតិវិធី៕



Previous

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម
    ចាប់ជនល្មើស៤នាក់ ដែលសម្លាប់ជនរងគ្រោះ២នាក់ ភេទទី៣ តៃកុងឡានតាក់សុី កប់ដីនៅខណ្ឌច្បារអំពៅ ជាករណីចាប់ជំរិតទារប្រាក់
    152 អ្នកទស្សនា
    2 ថ្ងៃ មុន - 11/06/2026
  • ទំព័រដើម, ព័ត៌មានជាតិ
    មន្ទីរព័ត៌មានខេត្ត នឹងដាក់ឲ្យពិគ្រោះថ្លៃ ដើម្បីផ្គត់ផ្គង់នូវ សម្ភារៈសម្រាប់ឆ្នាំ២០២៦
    37236 អ្នកទស្សនា
    3 ខែ មុន - 02/03/2026
  • ទំព័រដើម, ព័ត៌មានជាតិ
    បសស មិនបានបង់ថ្លៃជំនួស ក្នុងករណីទាំង១៤នេះទេ
    71649 អ្នកទស្សនា
    4 ខែ មុន - 29/01/2026

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    573355 អ្នកទស្សនា
    11 ខែ មុន - 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    364845 អ្នកទស្សនា
    1 ឆ្នាំ មុន - 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    417901 អ្នកទស្សនា
    1 ឆ្នាំ មុន - 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    447801 អ្នកទស្សនា
    1 ឆ្នាំ មុន - 17/03/2025

ព័ត៌មានពេញនិយម

  • មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    169294 អ្នកទស្សនា 7 ខែ មុន – 08/11/2025
  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    306115 អ្នកទស្សនា 11 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    573356 អ្នកទស្សនា 11 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    350831 អ្នកទស្សនា 1 ឆ្នាំ មុន – 24/05/2025
  • Untitled post 4633
    351675 អ្នកទស្សនា 1 ឆ្នាំ មុន – 21/05/2025
  • Untitled post 5034
    268905 អ្នកទស្សនា 10 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    509735 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (433)
  • បទយកការណ៍ (1)
  • ផ្សេងៗ (17)
  • ព័ត៌មានជាតិ (351)
  • ព័ត៌មានអន្តរជាតិ (18)
  • ព្រឹត្តការណ៍សង្គម (181)
  • រឿងស៊ើបអង្កេត (19)
  • សេដ្ឋកិច្ច (11)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top